សំណួរទី៣៤. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះសាសនវិទូឬអ្នកចេះដឹង(អ៊ូឡាម៉ាក)អ៊ីស្លាម?

ចម្លើយ. ចាំបាច់លើយើងត្រូវស្រឡាញ់ពួកគាត់ និងត្រឡប់ទៅរកពួកគាត់ចំពោះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងច្បាប់បញ្ញត្តិអ៊ីស្លាម ហើយយើងត្រូវរំលឹកតែអ្វីដែលល្អៗអំពីពួកគាត់ប៉ុណ្ណោះ។ ជនណាហើយដែលរំលឹកពីអ្វីដែលមិនល្អអំពីពួកគាត់នោះ គឺគេមិនមែនស្ថិតលើផ្លូវត្រូវឡើយ។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “អល់ឡោះជាម្ចាស់ទ្រង់លើកឋានៈបណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”(អាល់មូជើទើឡះ ៈ ១១)