الله (ព្រះអល់ឡោះ) : អត្ថន័យរបស់វា គឺព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ពុំមានដៃគូរួមជាមួយទ្រង់ឡើយ។
الرب (ព្រះជាម្ចាស់) : ពោលគឺព្រះជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកគ្រប់គ្រង ជាអ្នកប្រទានលាភសក្ការៈ និងជាអ្នកចាត់ចែងអ្វីៗទាំងអស់តែមួយអង្គគត់។
السميع (ទ្រង់មហាឭ) : គឺទ្រង់ជាអ្នកដែលការឮរបស់ទ្រង់គ្របដណ្តប់លើរាល់អ្វីៗទាំងអស់។ ទ្រង់ស្តាប់ឮនូវសំឡេងទាំងអស់ ទោះបីជាសំឡេងទាំងនោះមានប្រភេទខុសៗគ្នាក៏ដោយ។
البصير (ទ្រង់មហាឃើញ) : គឺទ្រង់ជាអ្នកដែលមហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់ ហើយទ្រង់ឃើញទាំងអស់មិនថាតូច ឬធំយ៉ាងណាក៏ដោយ។
العليم (ទ្រង់មហាដឹង) : ទ្រង់ជាអ្នកដែលការដឹងរបស់ទ្រង់គ្របដណ្តប់និងជ្រួតជ្រាបលើអ្វីៗទាំងអស់ មិនថាអ្វីដែលនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអ្វីដែលនឹងកើតឡើងនាអនាគតកាលនោះទេ។
الرحمن (ទ្រង់មហាសប្បុរស) : ទ្រង់ជាម្ចាស់ដែលក្តីមេត្តាករុណារបស់ទ្រង់គ្របដណ្តប់ជ្រួតជ្រាបលើភាវៈ(ម៉ាខ្លូក)ទាំងអស់ដែលទ្រង់បានបង្កើត។ ដូចនេះ រាល់ខ្ញុំបម្រើរបស់ទ្រង់ និងភាវៈ(ម៉ាខ្លូក)ទាំងអស់ គឺស្ថិតក្រោមក្តីមេត្តាករុណារបស់ទ្រង់។
الرزاق (ទ្រង់ជាអ្នកប្រទានលាភសក្ការៈ) : ទ្រង់គឺជាអ្នកដែលប្រទាននូវលាភសក្ការៈដល់ភាវៈទាំងអស់ ទាំងមនុស្ស ជិន និងសត្វលោកទាំងអស់។
الحي (ទ្រង់នៅរស់) : ទ្រង់គឺជាម្ចាស់ដែលនៅរស់ដោយទ្រង់ពុំស្លាប់ឡើយ ប៉ុន្តែភាវៈទាំងអស់ដែលទ្រង់បានបង្កើត គឺនឹងត្រូវស្លាប់។
العظيم (ទ្រង់មហាធំធេង) : ទ្រង់ជាម្ចាស់ដែលមានលក្ខណៈពេញលេញ និងធំធេងបំផុតចំពោះព្រះនាមរបស់ទ្រង់ លក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់។