ការខ្លាច : គឺការខ្លាចអល់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។
ក្តីសង្ឃឹម : គឺការសង្ឃឹមនូវផលបុណ្យ ការអភ័យទោស និងក្តីមេត្តាករុណារបស់ទ្រង់។
ភស្តុតាងរបស់វា គឺអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ ពួក(ព្រះនានា)ដែលពួកមូស្ហរីគីននៅបួងសួងសុំនោះ ពួក គេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថាតើពួកគេ ណាម្នាក់ដែលជិត(នឹងអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅ សង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់និងពួកគេខ្លាចចំពោះទារុណកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺ ត្រូវគេ(គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន។ (អាល់អ៊ិសរ៉ក ៈ ៥៧) អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ចូរអ្នកប្រាប់បណ្ដាខ្ញុំរបស់យើងថា ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។ ហើយពិតណាស់ ទណ្ឌកម្មរបស់យើង គឺជាទណ្ឌកម្មដ៏ឈឺចាប់បំផុត”។ (អាល់ហ៊ិជរ៍ ៈ ៤៩-៥០)