សំណួរទី២៣. តើនរណាជាព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់?

ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ មានន័យថា៖ ព្យាការីមូហាំម៉ាត់ មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់”។ (អាល់់អះហ្សាប ៈ ៤០) ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “ហើយខ្ញុំជាព្យាការីចុងក្រោយបង្អស់ គ្មានព្យាការីណាបន្ទាប់ពីខ្ញុំឡើយ”។ រាយការណ៍ដោយ អាពូហ្ទាវូទ តៀរមីហ្ស៊ី និងអ្នកផ្សេងទៀតក្រៅពីពួកគេ