• តាមរយៈពាក្យសម្តី៖ ដូចជាការជេរប្រមាថអល់ឡោះជាម្ចាស់ ឬជេរប្រមាថអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។
• តាមរយៈទង្វើ៖ ដូចជាជាន់ឈ្លីគម្ពីរគួរអាន ឬក៏ស៊ូជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់។
• តាមរយៈគោលជំនឿ៖ ដូចជាការជឿជាក់ថា មានអ្នកដែលស័ក្តិសមនឹងត្រូវគេគោរពសក្ការៈក្រៅពីអល់ឡោះ ឬក៏មានអ្នកបង្កើត(អ្វីគ្រប់យ៉ាង)រួមជាមួយអល់ឡោះជាម្ចាស់ជាដើម។