ចម្លើយ. ប្រការពិទអះ គឺរាល់ប្រការទាំងឡាយដែលមនុស្សបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាម ហើយដែលវាពុំធ្លាប់មាននៅក្នុងសម័យកាលព្យាការីមូហាំម៉ាត់ និងសហាហ្ពាត់របស់លោកឡើយ។
វាពុំត្រូវបានអនុញ្ញាតនោះឡើយនៅក្នុងសាសនាអ៊ីស្លាម។
ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ មានន័យថា : “រាល់ប្រការពិទអះទាំងអស់ គឺសុទ្ធតែវង្វេង”។ រាយការណ៍ដោយ អាពូហ្ទាវូទ
ឧទាហរណ៍ដូចជា៖ ការបន្ថែមទៅក្នុងអ៊ីហ្ពាហ្ទាត់ណាមួយ ដូចជាការបន្ថែមនៅក្នុងការយកវូហ្ទុដោយបន្ថែមនូវការជូតចំនួនបួនដង ការធ្វើបុណ្យខួបកំណើតព្យាការីមូហាំម៉ាត់(ម៉ាវឡុតណាពី) ជាដើម ពីព្រោះទង្វើទាំងនោះ គឺពុំមានភស្តុតាងបញ្ជាក់ពីព្យាការី និងសហាហ្ពាត់របស់លោកនោះឡើយ។