សំណួរទី១៤. តើរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាម មានប៉ុន្មាន?

ចម្លើយ. រូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាមមានប្រាំមួយគឺ ៖ ១. ជឿចំពោះអល់ឡោះ

២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់

៣. ជឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់(ដែលទ្រង់បានបញ្ចុះមក)

៤. ជឿចំពោះបណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់(ដែលទ្រង់បានបញ្ជូនមក)

៥. ជឿចំពោះថ្ងៃបរលោក(ជឿថា វានឹងកើតឡើងយ៉ាងពិតប្រាកដ)

៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)

ភស្តុតាងរបស់វា៖ គឺហាទីស្ហជីព្រីលដ៏ល្បីល្បាញដែលរាយការណ៍ដោយអ៊ីម៉ាំមូស្លីម ម៉ាឡាអ៊ីកាត់ជីព្រីលបានពោលទៅកាន់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)? លោកបានឆ្លើយថា៖ “អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក បណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថាវាសនាល្អនិងវាសនាអាក្រក់សុទ្ធតែអល់ឡោះបានកំណត់រួច”