សំណួរទី១៣. តើមាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងក្រៅពីអល់ឡោះជាម្ចាស់ដែរឬទេ?

ចម្លើយ. គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្មាននរណាម្នាក់ដឹងពីអាថ៌-កំបាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឡើយ លើកលែងតែ អល់ឡោះប៉ុណ្ណោះ។ ហើយពួកគេក៏មិនដឹងថា នៅពេលណាពួកគេ នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។ (អាន់ណាំល៍ ៈ ៦៥)