ចម្លើយ. ស្ហ៊ីរិក គឺការគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ចំពោះអ្នកផ្សេងឬចំពោះអ្វីមួយរួមជាមួយនឹងអល់ឡោះជាម្ចាស់ ឬជាការបង្វែរនូវប្រភេទណាមួយក្នុងចំណោមប្រភេទទាំងឡាយនៃការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។
ចំណែកឯប្រភេទរបស់វា គឺមាន ៖
ស្ហ៊ីរិកធំ(ពហុទេពនិយមកំរិតធ្ងន់)៖ ដូចជាការបួងសួងសុំអ្វីមូយក្រៅពីអល់ឡោះ ឬស៊ូជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះ ឬក៏សំឡេះសត្វសម្រាប់បូជាទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។
ស្ហ៊ីរិកតូច(ពហុទេពនិយមកំរិតស្រាល)៖ ដូចជាការស្បថនឹងអ្វីមួយក្រៅពីអល់ឡោះ ឬពាក់ខ្សែគាថា គឺការពាក់អ្វីមួយដើម្បីឲ្យជួយផ្តល់ប្រយោជន៍ឬការពារគ្រោះថ្នាក់ ឬក៏ធ្វើអំពើល្អណាមួយដើម្បីចង់ឲ្យគេឃើញ(រីយ៉ាក) ដូចជាអ្នកដែលខំប្រតិបត្តិសឡាតឲ្យបានល្អនៅពេលណាដែលគេដឹងថា មានគេមើលទៅកាន់ខ្លួន។